សំរាប់គ្រួសារខ្ញុំ
ដំណើររឿង
៨០ភាគរយនៃប្រជាជនកម្ពុជាសរុបប្រមាណ១៦លាននាក់ កំពុងរស់នៅក្នុងតំបន់ជនបទ
មនុស្សប្រមាណ៣,៩ លាននាក់ កំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់
ប្រជាជន៨លាននាក់ រស់នៅដោយគ្មានបង្គន់អនាម័យត្រឹមត្រូវ
មនុស្សប្រមាណ៦លាននាក់ រស់នៅដោយគ្មានថាមពលអគ្គីសនីប្រើប្រាស់
ដោយយល់អំពីបញ្ហាទាំងនេះហើយ ទើបយើងដឹងច្បាស់ពីភាពចាំបាច់ក្នុងការអភិវឌ្ឍផ្ទះប្រភេទថ្មី ដែលបងប្អូននៅទីជនបទអាចប្រើប្រាស់បាន និង ផ្តល់ផលប្រយោជន៍ដល់អាជីវកម្ម និង អ្នករស់នៅប្រចាំតំបន់នោះ ក៏ដូចជា កាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន។ ចំណុចទាំងនេះហើយ ទើបធ្វើឲ្យគំនិតក្នុងការបង្កើតផ្ទះមេគង្គ បានកើតឡើង។
ចក្ខុវិស័យ
«បង្កើត និង កសាងការរស់នៅដ៏ប្រសើរសម្រាប់សហគមន៍ជនបទ»
គោលដៅរបស់យើង គឺដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារនៅតាមទីជនបទ តាមរយៈការសាងសង់ផ្ទះមានតម្លៃសមរម្យប្រកបដោយគុណភាព ភាពស្រស់ស្អាត មានផាសុកភាព និង ជាប់ធន់យូរអង្វែង។
ឥទ្ធិពលវិជ្ជមាន
ពួកយើងផ្ដោតសំខាន់លើការលើកស្ទួយជីវភាពរបស់សហគមន៍ នៅគ្រប់ទីកន្លែងដែលគម្រោងរបស់យើងដំណើរការ។ ផ្ទះមេគង្គមិនត្រឹមតែរួមចំណែកក្នុងការជួយឲ្យការរស់នៅមានលក្ខណៈប្រសើរ សម្រាប់ប្រជាជននៅតំបន់ជនបទនោះទេ ប៉ុន្តែយើងក៏ព្យាយាមជួយអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និង ប្រទេសជាតិ។ គ្រួសារ និង សហគមន៍ នឹងរីកចម្រើនជាមួយនឹងផ្ទះមេគង្គ ហើយពួកយើងក៏ប្ដេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយដល់បរិស្ថាន ដែលអាចជួយថែរក្សាសម្រស់បរិស្ថានឲ្យកាន់តែស្រស់ស្អាត។

ផ្ទះ
ផ្ទះមេគង្គ ត្រូវបានកសាងឡើងជាមួយនឹងសម្ភារសំណង់ដែលមានគុណភាពខ្ពស់ និង ត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយ នៅពេលលោកអ្នកធ្វើការបញ្ជាទិញ យើងត្រៀមខ្លួនជាស្រេចដើម្បីដំណើរការសាងសង់ផ្ទះមេគង្គ។ ផ្នែកនីមួយៗនៃផ្ទះមេគង្គ គឺមានភាពងាយស្រួល និង រហ័សក្នុងការសាងសង់ ដោយសារតែបែបនេះហើយទើបការសាងសង់ផ្ទះមេគង្គ គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់បរិស្ថាន។ ផ្ទះមេគង្គ មាន៣ម៉ូដែល សម្រាប់ជ្រើសរើស ទៅតាមតម្រូវការរបស់អតិថិជន។
ព័ត៌មាន
Mekong Homes Promote Reading Culture
Literacy ('readability') is the foundation of successful education and an important component of human capital production, which is critical to long-term economic growth. While technology has been widely adopted with the hope that access to digital content...
What is the special about “Mekong Homes Flat” ?
Unlike anything else, buying or building a home is probably one of the biggest investments we make in our lives. Ultimately, it deserves careful consideration and deliberations before a decision is made. These are among most important factors for...
Drawing Competition Video (Term &Condition)
TERM & CONDITION 1). Competition Mechanism (Info-graphic drawing video) This drawing video competition aims to let all Cambodian who have drawing skill show their talent to the public. Theme: My Talent Entry Requirements (Phone or Camera) How to do :...
ចូលរួមជាមួយពួកយើង
ក្រុមការងាររបស់យើង គឺសុទ្ធសឹងតែជាអ្នកជំនាញ ប្រកបដោយការប្តេជ្ញាចិត្ត និង មានភាពច្នៃប្រឌិតខ្ពស់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយពង្រឹងជីវភាពរស់នៅរបស់គ្រួសារនៅតាមទីជនបទ។ យើងយល់ឃើញថា មនុស្សគ្រប់គ្នាគួរតែអាចមានផ្ទះមានគុណភាពខ្ពស់ និង តម្លៃសមរម្យ ហើយយើងបានប្រឹងប្រែងធ្វើការដោយមិនខ្លាចការនឿយហត់ ក្នុងការធ្វើឲ្យគម្រោងនេះក្លាយជាការពិត។