សំរាប់គ្រួសារខ្ញុំ

ប្រវត្តិរបស់យើង

៨០% នៃប្រជាជនកម្ពុជាសរុប មាន១៦លាននាក់រស់នៅតាមទីជនបទ។
៣.៩ លាននាក់រស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។
៨ លាននាក់គ្មានបង្គន់អនាម័យប្រើប្រាស់។
និង ៦ លាននាក់គ្មានអគ្គិសនីប្រើប្រាស់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ យើងបានបង្កើតនូវគម្រោងនៃសាងសង់ផ្ទះសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ដោយប្រើប្រាស់សម្ភារក្នុងស្រុកដែលមានគុណភាពខ្ពស់ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ។ បន្ទាប់មកគម្រោង “ផ្ទះមេគង្គ” ក៏បានចាប់ដំណើរការ។

 អានបន្ថែម

ចក្ខុវិស័យ

“បង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់សហគមន៍ជនបទ”

គោលដៅរបស់យើងគឺធ្វើឲ្យប្រសើរឡើងនូវស្តង់ដានៃការរស់នៅរបស់គ្រួសារនៅតាមទីជនបទ តាមរយៈការសាងសង់គេហដ្ឋានដែលមានតម្លៃសមរម្យ គុណភាពខ្ពស់ ស្រស់ស្អាត មានផាសុកភាព និងជាប់ធន់រឹងមាំបានយូរអង្វែង។

 ឥទ្ធិពលរបស់យើង

យើងប្តេជ្ញាលើកកម្ពស់ និងបង្កើតឲ្យមានការរួមចំណែកពីសហគមន៍។ ផ្ទះមេគង្គមិនត្រឹមតែរួមចំណែកធ្វើឱ្យប្រសើរឡើងនៃការរស់នៅក្នុងចំណោមប្រជាជននៅតាមជនបទប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍ និងប្រទេសផងដែរ។ គ្រប់គ្រួសារ និងសហគមន៍អាចរីកចម្រើន និងពឹងផ្អែកលើផ្ទះមេគង្គ ហើយយើងប្តេជ្ញាផ្តល់ដំណោះស្រាយដែលជួយក្នុងការថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់យើង។

ផ្ទះមេគង្គ

ផ្ទះមេគង្គត្រូវបានសាងសង់ឡើងដោយប្រើសម្ភារសុទ្ធតែមានគុណភាពខ្ពស់ ដែលផលិតនៅក្នុងរោងចក្ររបស់យើងនៅកម្ពុជា។ ហើយនៅពេលដែលយើងទទួលបានការបញ្ជាទិញ ផ្ទះមេគង្គរបស់យើងបានត្រៀមរួចរាល់សម្រាប់សាងសង់ជូនអតិថិជន។ ចំណុចពិសេសរបស់ផ្ទះមេគង្គគឺផ្តល់នូវភាពងាយស្រួល និងសាងសង់បានឆាប់រហ័សបំផុត ដែលវាជាកត្តាធ្វើឲ្យយើងអាចកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាន។ ផ្ទះមេគង្គមានច្រើនម៉ូដែលដែលអាចត្រូវបានកែប្រែតាមវិធីផ្សេងៗគ្នាដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។

អានបន្ត

ដៃគូរបស់យើង

ព័ត៌មាន

តើ “ផ្ទះល្វែងមេគង្គ”មានអ្វីពិសេសខុសពី “ផ្ទះល្វែងធម្មតា”?

ការទិញផ្ទះ ឬសង់ផ្ទះគឺខុសពីការទិញរបស់របរផ្សេងៗទៀតដែលតម្រូវឲ្យម្ចាស់ផ្ទះមានការគិតគូរយ៉ាងខ្លាំងលើចំណុចជាច្រើនមុននឹងធ្វើការសម្រេចចិត្ត ព្រោះថាមនុស្សភាគច្រើនមានឱកាសទិញ ឬសង់ផ្ទះថ្មីបានតែ១ដង ឬពីរដងប៉ុណ្ណោះក្នុងជីវិតរបស់ពួកគេ។ តម្លៃ គុណភាព ភាពស្រស់ស្អាត...

លក្ខខណ្ឌនៃការប្រកួតប្រជែង

១)​ លក្ខខណ្ឌសម្រាប់ការប្រកួតប្រជែង ការប្រកួតប្រជែងគំនូរនេះ ត្រូវបានរៀបចំ​ឡើង ​ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់បេក្ខជន ដែលមានទេពកោសល្យខាងគំនូរ បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនទៅកាន់សារណៈជន។ ក) ប្រធានបទ៖ ទេពកោសល្យខ្ញុំ ខ) លក្ខខណ្ឌនៃការចូលរួម៖...

FEATURE: CAUSEARTIST

Mekong Homes feature article in Causeartist August 2018: https://www.causeartist.com/mekong-homes-social-enterprise-rural-communities-affordable-housing/ Causeartist is a Social Enterprise Platform, which covers Brands, Startups, and Social Entrepreneurs impacting the...

ចូលរួមជាមួយយើង

នៅ​ផ្ទះ​មេគង្គ ​ពួក​យើង​វិនិយោគ​ ​និង ធ្វើ​ការ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ជា​ច្រើន​នៅ​តាមទី​ជនបទ​កាន់តែ​ប្រសើរ​ឡើង ​តាម​រយៈ​ការ​ផ្តល់​ជូន​ពួកគេ​នូវ​ដំណោះស្រាយ​លំនៅឋាន​ទំនើប ​និង​ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់។ ក្រុម​ការងារ​របស់​យើង មាន​ផ្នែក​សំខាន់ៗ​ជា​ច្រើន​រួម​បញ្ចូល​គ្នា​ ​ដូចជា ​ស្ថាបត្យករ​ អ្នក​រចនា វិស្វករ ​អ្នក​សាងសង់ និង អ្នក​ផលិត ដែល​បាន​ធ្វើការ​រួមគ្នា​យ៉ាង​សស្រាក់សស្រាំ​ ​ដើម្បី​ឲ្យ​គម្រោង​នេះ​លេចចេញ​ជា​រូបរាង​​ឡើង។​​

អានបន្ត