ផ្ទះមេគង្គ​ ជួយ​ពង្រឹង​ដល់​គ្រួសារ​ជា​ច្រើន តាម​រយៈ​ការ​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង​ បង្កើន​សុវត្ថិភាព ​និង ផ្តល់​នូវ​ឱកាស​ដល់​អ្នក​ស្នាក់នៅ​។
អនាម័យ​ក្នុង​ផ្ទះ គឺ​ពិត​ជា​រឿង​សំខាន់​បំផុត​សម្រាប់​សុខភាព និង ​សុវត្ថិភាព​សហគមន៍។ តាម​រយៈ​ការផ្តល់​នូវ​បន្ទប់ទឹក​ និង ​ប្រព័ន្ធ​បង្ហូរ​កាកសំណល់​នៅ​ក្នុង​ផ្ទះមេគង្គ ​ យើង​អាច​ធានា​បាន​ថា គ្រួសារ​ទាំង​អស់​រស់​នៅ​ក្នុង​បរិស្ថាន​​​​​ប្រកបដោយ​​សុវត្ថិភាព ដែល​កាត់​បន្ថយ​នូវ​ហានិភ័យ​បង្កឡើងដោយ​ជម្ងឺ និង មេរោគ​ផ្សេង​ៗ។

ការ​ពង្រឹង​ជីវភាព​គ្រួសារ ក៏​ផ្តល់​នូវ​ឥទ្ធិពល​ជា​វិជ្ជមាន​ ​ដល់​សេចក្ដីថ្លៃថ្នូរ​ ​សុខភាព​ផ្លូវចិត្ត​ និង​ឱកាស​។ អតិថិជន​មួយ​ចំនួន​បាន​ដឹង​ច្បាស់​ថា​ ចាប់​តាំង​ពី​មាន​ផ្ទះ​មេគង្គ​មក​ ពួកគេ​មាន​ពេល​វេលា​ច្រើន​ជាង​មុន​ក្នុង​ការ​ប្រកប​ការងារ​អាជីវកម្ម​ដែល​អាច​ធ្វើ​នៅ​ផ្ទះ​ ​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ជួយ​ឲ្យ ​​ពួកគេ​រីករាយ​ជាង​មុន​ ជាពិសេស​កាន់តែ​មាន​ភាព​រីករាយ​ជាមួយ​នឹង​សហគមន៍​ដែល​ពួកគេ​កំពុង​រស់នៅ​។

ដោយសារ​តែ​ផ្ទះមេគង្គ​នេះ សម្រប​ខ្លួន​យ៉ាង​ល្អ​ជា​មួយ​នឹង​បរិស្ថាន ជា​ពិសេស​នោះ​បញ្ហា​​​កម្តៅ​ និង ​ភ្លៀង​ វា​បាន​ជួយឲ្យ​គ្រួសារ​ជាច្រើន​មាន​សុវត្ថិភាព​ជាង​មុន​ និង ​ទទួល​បាន​ការ​ការពារ​​ប្រសើរ​ជាង​មុន។

លើស​ពី​នេះ​ទៀត​ ​គ្រួសារ​ទាំង​នោះ​ទទួល​បាន​ចំណេះដឹង​ហិរញ្ញវត្ថុ​តាម​រយៈ​ទំនួល​ខុសត្រូវ​ចំពោះ​ប្រាក់​កម្ចី ​​ការណែនាំ និង ​ការ​បណ្តុះបណ្តាល​ពី​ក្រុមការងារ​របស់​ផ្ទះមេគង្គ​។ តាម​រយៈ​ការ​រីកចម្រើន​នូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ គ្រួសារ​នៅ​តាម​ទី​ជនបទ​ទាំង​នោះ អាច​សម្រេច​ចិត្ត​បាន​កាន់តែ​ប្រសើរ​ជាង​មុន ជា​ពិសេស​នោះ​គឺអាច ​ពិនិត្យ និង តាម​ដាន​ព័ត៌មាន​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ ​មុន​ពេល​ធ្វើការ​សម្រេច​ចិត្តអ្វីមួយ។