តើផ្ទះមេគង្គមានសុវត្ថិភាព ឬ ទេ?

ប្រាកដ​ណាស់​ថា ​មាន​សុវត្ថិភាព។ ផ្ទះមេគង្គ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ​ដើម្បី​អាច​ទប់ទល់​ជា​មួយ​នឹង​គ្រោះធម្មជាតិ​ផ្សេងៗ​ ដូចជា ​ព្យុះ ​និង ​ភ្លៀង​ធំ។ ផ្ទះ​មេគង្គ​ត្រូវ​បាន​រចនា​ឡើង ក្រោម​ការ​ណែនាំ​របស់​វិស្វករ​ជំនាញ​របស់​យើង​តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ CAD​​ជា​ជំនួយ​​។

តើត្រូវចំណាយពេលប៉ុន្មាន ដើម្បីសាងសង់ផ្ទះមេគង្គ?

ផ្ទះ​មេគង្គ​អាច​សាងសង់​បាន ដោយ​ប្រើ​មនុស្ស​ត្រឹម​៤ ឬ ៥​នាក់​ប៉ុណ្ណោះ​​ ក្នុង​រយៈពេល​២ ឬ ៣ សប្តាហ៍​​។

តើផ្នែកខាងក្នុងនៃផ្ទះមេគង្គ ត្រូវបានរចនាឡើងក្នុងរូបរាងយ៉ាងដូចម្តេច?

ផ្ទះមេគង្គផ្តល់ជូននូវមុខងារមូលដ្ឋានសំខាន់ៗផ្សេងទៀតនៃផ្ទះរួមមានដូចជា ជីវឧស្ម័ន និង ថាមពលពន្លឺព្រះអាទិត្យ។ ផ្នែកខាងក្នុងនៃផ្ទះ បំពាក់ទៅដោយសម្ភារអគ្គិសនីទំនើបៗ និង មានសុវត្ថិភាពខ្ពស់។ អតិថិជនទាំងអស់អាចជ្រើសរើសពណ៌ដំបូល កម្រាល ជញ្ជាំង និង បង្កាន់ដៃ ហើយក៏អាចជ្រើសរើសផ្ទះជាន់ផ្ទាល់ដី និង ផ្ទះខ្ពស់ផុតពីដីបានផងដែរ។

តើគម្រោងនេះ ផ្តល់ប្រយោជន៍ដល់សហគមន៍ប្រចាំតំបន់នីមួយៗឬទេ?

ប្រាកដហើយ​! ចំណុច​សំខាន់​របស់​ពួក​យើង​នោះ គឺ​ផ្ដោត​លើ​ការ​យកចិត្ត​ទុក​ដាក់ និង ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​តាម​រយៈ​ការងារ​របស់​យើង​។ ពួក​យើង​បាន​ផ្តល់​ការងារ​ដល់​ពួកគេ​ ក៏​ដូចជា​ជួយ​ទៅ​ដល់​អាជីវកម្ម​ផ្សេងៗ​នៅ​តាម​តំបន់​ដែល​យើង ​សាងសង់​ផ្ទះ​មេគង្គ​។ ​និយាយ​បែប​ខ្លី​មាន​ន័យថា យើង​ទិញ​យក​សម្ភារ​ដែល​ផលិត​នៅ​ក្នុង​តំបន់ ​ក៏​ដូចជា ជួល​បុគ្គលិក ឬ ​កម្មករ​នៅ​នៅ​តំបន់​នោះ​ផង​ដែរ ។ ​លើស​ពី​នេះ​ទៀត ពួក​យើង​ផ្តល់​ការ​បណ្ដុះ​បណ្តាល​ដល់​ពួកគេ ​ ហើយ​ក្រុមការងារ​ទាំង​មូល​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព និង ផ្តល់​ប្រយោជន៍​ផ្សេងៗ​ដល់​បងប្អូន​នៅ​តាម ​សហគមន៍​ទាំង​នោះ​ក្នុង​គម្រោង​​នេះ។

តើផ្ទះទាំងនេះផ្តល់ប្រយោជន៍ដល់បរិស្ថានឬ?

ប្រាកដ​ហើយ​! ក្រៅតែ​ពី​ការ​ផ្លាស់ប្ដូរ​ពី​ផ្ទះ​ធ្វើ​ពី​ឈើ ​មក​ជា​គ្រោង​ដែក​ ​ដែល​ធ្វើ​ឲ្យ​ផ្ទះ​ទាំង​មូល​មាន​សភាព​រឹងមាំ​ ​និង ​ជាប់​ធន់​បាន​យូរ​នោះ​​ពួក​យើង​ក៏​កំពុង​រួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​តាម​រយៈការកាត់បន្ថយ​ផលិតកម្ម​ឈើ​ដើម្បី​សង់​ផ្ទះ​ ​និង​ ​កំពុង​ផ្តល់​ដំណោះស្រាយ​ផ្នែក​លំនៅឋាន​ ​ដែល​​បង្ក​​ផល​ប៉ះពាល់​តិចតួច​បំផុត​ដល់​បរិស្ថាន។

តើខ្ញុំអាចចូលបម្រើការងារឲ្យផ្ទះមេគង្គ បានដោយរបៀបណា?

យើង​ពិត​ជា​មាន​ភាព​រីករាយ​ចំពោះ​សមាជិក​ក្រុម​នីមួយៗ​របស់​យើង។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍ ក្នុង​ការ​ក្លាយ​ជា​ចំណែក​មួយ​របស់​ពួក​យើង​ ​សូម​ចូល​ទៅ​កាន់​ទំព័រការងារ

តើផ្ទះមេគង្គមានតម្លៃប៉ុន្មានដែរ?

ផ្ទះមេគង្គ​មាន​តម្លៃ​ផ្សេង​គ្នា​ អាស្រ័យ​លើ​ម៉ូត និង ​សម្ភារ​បន្ថែម​ដែល​អ្នក​ចង់​បាន។  ដើម្បី​ដឹង​ព័ត៌មាន​ទាំង​នេះ​កាន់តែ​ច្បាស់​ ​សូម​ទាក់​ទង​មក​កាន់​ក្រុមការងារ​របស់​យើង​ខ្ញុំ

តើមានការធានាដែរឬទេ?

​ប្រាកដ​ហើយ​ ​ការ​ធានា​ពិតជា​មាន។ រាល់​ការ​ជាវ​ផ្ទះមេគង្គ​ អតិថិជន​ទាំង​អស់​នឹង​ទទួល​បាន​ការ​ធានា​ទៅ​លើ​ផ្នែក​សំខាន់​ផ្សេងៗ​របស់​ផ្ទះ ​ដែល​ការ​ធានា​នេះ​មាន​រយៈពេល​​ដល់​ទៅ​១០ឆ្នាំ​។
ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ធានា​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​យ៉ាង​លម្អិត​ក្នុង​កិច្ចសន្យា​ទិញ។ ដើម្បី​ដឹង​ឲ្យ​កាន់តែ​ច្បាស់​ជាង​នេះ ​​សូម​ទាក់ទង​មកកាន់​ក្រុមការងារ​របស់​យើង​​ខ្ញុំ