ក្នុង​គម្រោង​នេះ​ ប្រាកដ​ណាស់​ថា ​សហគ្រិន​ក្នុង​ស្រុក នឹង​ដើរ​តួយ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​ផ្ទះ​មេគង្គ​ទទួល​បាន​ជោគជ័យ​។ មាន​ន័យថា ​​ពួក​យើង​សហការ​ជា​មួយ​នឹង ប្រភេទ​អាជីវកម្ម​ផ្សេងៗ និង អ្នក​សាងសង់​ប្រចាំ​នៅ​តំបន់​សហគមន៍​នី​មួយៗ ​ដើម្បី​ប្រាកដ​ថា សហគមន៍​ទាំង​នោះ​នឹង​ទទួល​បាន​ប្រយោជន៍ ​និង មាន​ការ​រីកចម្រើន​ពី​គម្រោង​របស់​យើង​​។

យើង​ប្រើប្រាស់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រចាំ​តំបន់​​​ ​តាម​រយៈ​ការ​ទិញ​នូវ​ផលិតផល​ ​សម្ភារ ​និង ​សេវាកម្ម​ពី​អាជីវកម្ម​ និង ប្រជាជន​ប្រចាំ​នៅ​តំបន់​នោះ​។ អ្នក​ទាំង​នោះ បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ​ក្នុង​ដំណើរ​ការ​សាងសង់​ផ្ទះមេគង្គ​ ហើយ​តាមរយៈ​ការ​ជួយ​គាំទ្រ​ដល់​សហគ្រាស​ក្នុង​ស្រុក​នេះ ​​មាន​ន័យ​ថា​ យើង​ជួយ​សហគមន៍​តាម​តំបន់​​ទាំងនោះ។

ពួក​យើង​ក៏​ផ្តល់​ជូន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ និង ​អភិវឌ្ឍន៍​ជំនាញ​ទៅ​ដល់​សហគមន៍​ប្រចាំ​តំបន់​នីមួយៗ ដែល​មាន​ការ​សាងសង់​ផ្ទះ​មេគង្គ​។ យើង​បណ្តុះបណ្តាល​ពួកគេ​អំពី​ការសាងសង់​ និង ការ​ថែទាំ​​ផ្ទះ ដើម្បី​ប្រាកដ​ថា​ អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​នោះ នឹង​អាច​អភិវឌ្ឍ​ខ្លួន និង អាច​ប្រើប្រាស់​ជំនាញ​ថ្មី​​​សម្រាប់ គម្រោង​ផ្ទះ​មេគង្គ ក៏ដូចជា ​គម្រោង​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​របស់​ពួកគេ។ លើស​ពី​នេះ​ទៀត គម្រោង​របស់​យើង​ក៏​ជួយ​បង្កើត​ការងារ​ជាច្រើន តាម​រយៈ​ការ​ពង្រឹង​ជំនាញ​កម្មករ​ ភាព​ជា​ដៃគូ​ជា​មួយ​នឹង​ម្ចាស់​អាជីវកម្ម​ប្រចាំ​តំបន់ ​និង តាម​រយៈ​កិច្ច​សន្យា​ផ្សេងៗ​។

ពួក​យើង​លើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ និង ជួយ​ដល់​សហគមន៍​តាម​សមត្ថភាព​ដែល​ខ្លួន​មាន។