ក្នុងគម្រោងនេះ ប្រាកដណាស់ថា សហគ្រិនក្នុងស្រុក នឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយឲ្យផ្ទះមេគង្គទទួលបានជោគជ័យ។ មានន័យថា ពួកយើងសហការជាមួយនឹង ប្រភេទអាជីវកម្មផ្សេងៗ និង អ្នកសាងសង់ប្រចាំនៅតំបន់សហគមន៍នីមួយៗ ដើម្បីប្រាកដថា សហគមន៍ទាំងនោះនឹងទទួលបានប្រយោជន៍ និង មានការរីកចម្រើនពីគម្រោងរបស់យើង។
យើងប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រចាំតំបន់ តាមរយៈការទិញនូវផលិតផល សម្ភារ និង សេវាកម្មពីអាជីវកម្ម និង ប្រជាជនប្រចាំនៅតំបន់នោះ។ អ្នកទាំងនោះ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងដំណើរការសាងសង់ផ្ទះមេគង្គ ហើយតាមរយៈការជួយគាំទ្រដល់សហគ្រាសក្នុងស្រុកនេះ មានន័យថា យើងជួយសហគមន៍តាមតំបន់ទាំងនោះ។
ពួកយើងក៏ផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល និង អភិវឌ្ឍន៍ជំនាញទៅដល់សហគមន៍ប្រចាំតំបន់នីមួយៗ ដែលមានការសាងសង់ផ្ទះមេគង្គ។ យើងបណ្តុះបណ្តាលពួកគេអំពីការសាងសង់ និង ការថែទាំផ្ទះ ដើម្បីប្រាកដថា អ្នកដែលពាក់ព័ន្ធទាំងនោះ នឹងអាចអភិវឌ្ឍខ្លួន និង អាចប្រើប្រាស់ជំនាញថ្មីសម្រាប់ គម្រោងផ្ទះមេគង្គ ក៏ដូចជា គម្រោងផ្សេងៗទៀតនៅក្នុងតំបន់របស់ពួកគេ។ លើសពីនេះទៀត គម្រោងរបស់យើងក៏ជួយបង្កើតការងារជាច្រើន តាមរយៈការពង្រឹងជំនាញកម្មករ ភាពជាដៃគូជាមួយនឹងម្ចាស់អាជីវកម្មប្រចាំតំបន់ និង តាមរយៈកិច្ចសន្យាផ្សេងៗ។
ពួកយើងលើកទឹកចិត្តឲ្យប្រើប្រាស់បច្ចេកវិទ្យា តាមរយៈកម្មវិធីទូរស័ព្ទដៃ និង ជួយដល់សហគមន៍តាមសមត្ថភាពដែលខ្លួនមាន។