តាមរយៈ​ទំនួល​ខុស​ត្រូវ​លើ​ប្រាក់កម្ចី ​និង​ ការ​ជួយ​គាំទ្រ​ពី​ក្រុមការងារ​របស់​ពួក​យើង ធ្វើ​ឲ្យ​គ្រួសារ និង ប្រជាជន​ជា​ច្រើន​អាច​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។ យើង​បាន​ធ្វើការ​ជាមួយ​នឹង​ដៃគូ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​ ដើម្បី​ផ្តល់​នូវ​ប្រាក់​កម្ចី​សមស្រប​បំផុត ដើម្បី​អាច​ទិញ​ផ្ទះ​ដែល​មាន​គុណភាព​ល្អ​សម្រាប់​​គ្រួសារ​របស់​ខ្លួន​។

វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដែល​ប្រជាជន​ទាំង​នោះ​នឹង​ទទួល​បាន​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ច្បាស់លាស់ មុន​ពេល​ធ្វើការ​ទិញ​ផ្ទះ។ ដោយ​បាន​មើល​ឃើញ​ពី​ចំណុច​នេះ​ហើយ​ ទើប​យើង​បាន​បង្កើត​នូវ​ក្រុម​ការងារ​ ​ដើម្បី​ជួយ​ដល់​អតិថិជន​របស់​ផ្ទះ​មេគង្គ​ទាំង​អស់។ ​យើង​ប្ដេជ្ញាចិត្ត​ថា​ នឹង​ខិតខំ​ជួយ​ពង្រឹង​ដល់​សហគមន៍​ឲ្យ​រីកចម្រើន​ ​ឲ្យ​ដូច​ការ​រីកចម្រើន​របស់​ផ្ទះមេគង្គ​ដែរ។

ស្រប​ពេល​ដែល​សហគមន៍​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ឥទ្ធិពល​ទាំង​នេះ​នឹង​ជួយ​ឲ្យ​សហគមន៍​ប្រចាំ​តំបន់​នីមួយៗ​ទទួល​បាន​ឱកាស​ការងារ​ជាច្រើន មាន​ការ​អភិវឌ្ឍ​ជំនាញ និង បង្កើន​សកម្មភាព​អាជីវកម្ម​កាន់តែ​ខ្លាំង។ លើស​ពី​នេះ​ទៀត ប្រជាជន​ជា​ច្រើន​នឹង​មាន​សេរីភាព ក្នុង​ការ​ពង្រឹង​អាជីវកម្ម​លក្ខណៈ​គ្រួសារ​របស់​ខ្លួន ​នៅ​ពេល​ពួកគេ​អាច​ធ្វើការ​នៅ​ផ្ទះ​បាន​ជា​ប្រចាំ​ និង មាន​សុវត្ថិភាព​។