តាមរយៈទំនួលខុសត្រូវលើប្រាក់កម្ចី និង ការជួយគាំទ្រពីក្រុមការងាររបស់ពួកយើង ធ្វើឲ្យគ្រួសារ និង ប្រជាជនជាច្រើនអាចអភិវឌ្ឍចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងបានធ្វើការជាមួយនឹងដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដើម្បីផ្តល់នូវប្រាក់កម្ចីសមស្របបំផុត ដើម្បីអាចទិញផ្ទះដែលមានគុណភាពល្អសម្រាប់គ្រួសាររបស់ខ្លួន។
វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលប្រជាជនទាំងនោះនឹងទទួលបានដំបូន្មានផ្នែកហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ មុនពេលធ្វើការទិញផ្ទះ។ ដោយបានមើលឃើញពីចំណុចនេះហើយ ទើបយើងបានបង្កើតនូវក្រុមការងារ ដើម្បីជួយដល់អតិថិជនរបស់ផ្ទះមេគង្គទាំងអស់។ យើងប្ដេជ្ញាចិត្តថា នឹងខិតខំជួយពង្រឹងដល់សហគមន៍ឲ្យរីកចម្រើន ឲ្យដូចការរីកចម្រើនរបស់ផ្ទះមេគង្គដែរ។
ស្របពេលដែលសហគមន៍មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ឥទ្ធិពលទាំងនេះនឹងជួយឲ្យសហគមន៍ប្រចាំតំបន់នីមួយៗទទួលបានឱកាសការងារជាច្រើន មានការអភិវឌ្ឍជំនាញ និង បង្កើនសកម្មភាពអាជីវកម្មកាន់តែខ្លាំង។ លើសពីនេះទៀត ប្រជាជនជាច្រើននឹងមានសេរីភាព ក្នុងការពង្រឹងអាជីវកម្មលក្ខណៈគ្រួសាររបស់ខ្លួន នៅពេលពួកគេអាចធ្វើការនៅផ្ទះបានជាប្រចាំ និង មានសុវត្ថិភាព។