ដំណើរ​ប្រកប​ដោយ ភាព​ច្នៃប្រឌិត​ និង ភាព​សហការ​គ្នា​របស់​ផ្ទះមេគង្គ​ មានន័យថា ផ្ទះ​នីមួយៗ​ត្រូវ​បាន​រចនា​ឡើង ដោយ​មាន​មុខងារ​សំខាន់ៗ​សម្រាប់​តំបន់​ជនបទ​ ក៏​ដូចជា​បង្កើត​នូវ​បទពិសោធន៍​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​វិជ្ជមាន សម្រាប់​អ្នក​ស្នាក់​នៅ និង សហគមន៍​ផង​​ដែរ។

យើង​ប្រើ​នូវ​រចនាប័ទ្ម​ស្ថាបត្យកម្ម​ ដោយ​ផ្នែក​លើ​បទពិសោធន៍​ និង ​ការ​ស្រាវជ្រាវ​យ៉ាង​លម្អិត ដើម្បី​រក្សា​នូវ​ទម្រង់​ផ្ទះ​បែប​ខ្មែរ ​ដែល​បង្ហាញ​អំពី​សម្រស់​ទី​ជនបទ។

ការ​ផ្តល់​ជូន​នូវ​ជម្រើស​ផ្សេងៗ​នៃ​ប្រភេទ​ផ្ទះ ​បាន​ឆ្លុះបញ្ចាំង​អំពី​តម្រូវការ​ផ្សេងៗ​គ្នា​របស់​គ្រួសារ​នៅ​តាម​ទី​ជនបទ​ និង តំបន់​សំខាន់ៗ​។

ម៉ូដែល MH661

ម៉ូដែល MH661

ជា​ប្រភេទ​ផ្ទះ​ជាន់​ផ្ទាល់​ដី ដែល​មាន​រចនាប័ទ្ម​បែប​ខ្មែរ​ ជា​មួយ​នឹង​ទីធ្លា​ធំ​ទូលាយ ​សក្ដិសម​​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ពី​៤ ទៅ​៦ នាក់ មាន​បន្ទប់​គេង​១ ​ហើយ​បន្ទប់​នេះ​ធំ​ល្មម​គ្រប់គ្រាន់​ដែល​អាច​ខណ្ឌ​ជា​ពីរ​បន្ទប់​បាន​...

ម៉ូដែល MH 662

ម៉ូដែល MH 662

ផ្ទះ​ដែល​មាន​រចនាប័ទ្ម​បែប​ខ្មែរ​ ​សាងសង់​ឡើង​ខ្ពស់​ផុត​ពី​ដី ដើម្បី​គេច​ផុត​ពី​ការ​លិចទឹក សក្ដិសម​បំផុត​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ពី​៤ ទៅ​៦​នាក់ មាន​រានហាល​ធំ​ទូលាយ​​នៅ​ជាន់​ទី​១ មាន​បន្ទប់​ទឹក និង​ ផ្ទះបាយ...

ម៉ូដែល MH 692

ម៉ូដែល MH 692

ជា​ប្រភេទ​ផ្ទះ​ធំ​បំផុត​ក្នុង​គម្រោង​ផ្ទះមេគង្គ សក្ដិសម​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ចាប់​ពី​៦ ទៅ​៨នាក់ ផ្ទះ​ដែល​មាន​រចនាប័ទ្ម​បែប​ខ្មែរ​ ​សាងសង់​ឡើង​ខ្ពស់​ផុត​ពី​ដី ដើម្បី​គេច​ផុត​ពី​ការ​លិចទឹក មាន​បន្ទប់​គេង​មួយ​នៅ​ជាន់​ទី​១ ...

តើអតិថិជនរបស់យើងនិយាយអ្វីខ្លះពីផ្ទះមេគង្គ

បងស្រី សោម ចាន់ណា ជាកសិករ រស់នៅខេត្តតាកែវ

«បន្ទាប់​ពី​ខ្ញុំ​មាន​ផ្ទះ​មេគង្គ​មក ​គ្រួសារ​ខ្ញុំ​រស់​នៅ​ស្រួល​ជាង​មុន។ ឥឡូវនេះ​យើង​មាន​ផ្ទះ​ស្អាត និង  មាន​បន្ទប់​ទឹក​ស្អាត​ និង មាន​ទឹក​ស្អាត​ប្រើប្រាស់។ ផ្ទះមេគង្គ​ជួយ​ដល់​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់ ហើយ​ឥឡូវ​កូនៗ​ខ្ញុំ​លែង​សូវ​ឈឺ​ដូច​មុន​ទៀត​ហើយ​។ អ្នក​មក​លេង​ផ្ទះ​ខ្ញុំ ​អ្នក​ណាៗ​ក៏​សរសើរ​ថា ​ផ្ទះមេគង្គ​ស្អាត​ដែរ»

បងស្រី នាង គន្ធា ជាងកាត់ដេរ រស់នៅខេត្តតាកែវ

«កាល​នៅ​ផ្ទះ​ចាស់​ ខ្ញុំ​ដេរ​បាន​តែ​ពេល​យប់​ទេ ព្រោះ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង​ ដេរ​អត់​កើត​។ ខ្ញុំ​ត្រូវ​ដេរ​រហូត​ដល់​ម៉ោង​១០​យប់​ទើប​ឈប់​។ ពេល​មាន​ផ្ទះ​មេគង្គ​ ខ្ញុំ​អាច​ដេរ​បាន​ទាំង​ថ្ងៃ​ទាំង​យប់​។ ខ្ញុំ​ដេរ​ឲ្យ​គេ​ទាន់​ពេល ​និង​ បាន​ច្រើន​ជាង​មុន​។»

បងប្រុស សៅ អឿនវណ្ណា កសិករ រស់នៅខេត្តតាកែវ

«បើ​សង់​ផ្ទះ​ថ្ម​អស់​លុយ​ច្រើន​ណាស់​ តែ​បើ​សង់​ផ្ទះ​មេគង្គ​អស់​លុយ​តិច ​តែ​គុណភាព​វា​ល្អ ណា​មួយ​វា​សក្តិសម​សម្រាប់​យើង​ដែល​រស់​នៅ​ស្រុកស្រែ​ផង​»

លោកពូ មួង សម្បត្តិ កសិករ រស់នៅខេត្តតាកែវ

«ខ្ញុំ​បាន​ឡើង​មើល​ផ្ទះ​គំរូ ខ្ញុំ​ឃើញ​ស្អាត​ ធំ​ទូលាយ និង រឹងមាំ ខ្ញុំ​ក៏​សម្រេចចិត្ត​ទិញ​តែ​ម្តង។ មួយ​តួ​ផ្ទះ​ខ្ញុំ​ស្រលាញ់​បន្ទប់​ជាង​គេ ​ព្រោះ​វា​ស្អាត ​ធំ​ទូលាយ។ ពេល​មាន​ភ្ញៀវ​មក​លេង ២០ ទៅ ៣០នាក់​ក៏​មិន​ភ័យ​ដែរ។»

លោកអ៊ុំ ផុន ភ័ណ ជាងឈើរស់នៅខេត្តតាកែវ

«ពេល​ខ្ញុំ​កំពុង​រស់​នៅ​ផ្ទះ​ចាស់ ពេល​ថ្ងៃ​វា​ក្តៅ​ខ្លាំង ពេល​មាន​ភ្លៀង​ខ្យល់​សំឡេង​រ៉ោករ៉ាក​ សាច​លិច រើ​អីវ៉ាន់​ម្តង​ទៅ​លិច​ម្តង​ទៅ​កើត​។ ពេល​មាន​ផ្ទះមេគង្គ​ ខ្ញុំ​ឈប់​ជួប​បញ្ហា​នេះ​ទៀត​ហើយ​ ខ្ញុំ​ដេកលក់​ស្រួល​ណាស់។ សម្ភារ​ធ្វើ​ផ្ទះ​មេគង្គ​ គឺ​មាន​គុណភាព​ខ្ពស់​ ខ្ញុំ​ធ្លាប់​ធ្វើ​ជាង ​ដូច្នេះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​។»