១) លក្ខខណ្ឌសម្រាប់ការប្រកួតប្រជែង
ការប្រកួតប្រជែងគំនូរនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់បេក្ខជន ដែលមានទេពកោសល្យខាងគំនូរ បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនទៅកាន់សារណៈជន។
ក) ប្រធានបទ៖ ទេពកោសល្យខ្ញុំ
ខ) លក្ខខណ្ឌនៃការចូលរួម៖
- បេក្ខជនត្រូវថតជាវីដេអូនូវសកម្មភាពគូរគំនូររបស់របស់ខ្លួនតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់។
- កម្រិតច្បាស់នៃវីដេអូ៖ HD720 – 1080P
- រយៈពេលវីដេអូគំនូរ៖ ត្រូវមានរយៈពេលចន្លោះពី ២ ទៅ ៣ : ៣០ នាទី តែប៉ុណ្ណោះ
- ភាសា៖ ខ្មែរ
គ) សិទ្ធិ និងបម្រាមនៃការចូលរួមការប្រកួត៖
- សម្រាប់អ្នកចូលរួម (បុគ្គល ឬ ជាក្រុម) អាចមានសិទ្ធិផ្ញើវីដេអូចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ
- សមាជិក ឬបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនេះទេ ។
- នៅក្នុងគំនូរនេះ សូមកុំបង្ហាញបារី ស្រាបៀរ ឬរូបភាពទាក់ទងនឹងនយោបាយនោះឡើយ។
- គំនូរក្នុងវីដេអូត្រូវតែជារបស់អ្នក និងហាមយកគំនូរវីដេអូរបស់អ្នកដទៃមកធ្វើការប្រកួត។
- គំនូរក្នុងវីដេអូត្រូវតែជាគំនូរថ្មី ដែលមិនធ្លាប់បង្ហោះនៅលើ អិនធរណែត ឬបណ្តាញសង្គមនានា។
- ផ្ទះមេគង្គមានសិទ្ធិក្នុងការយកវីដេអូគំនូរដែលជាប់ Shortlist ទៅប្រើប្រាស់ក្នុងបណ្តាញសង្គមរួមមាន Facebook និង Youtube ជាដើម។
- ក្នុងវីដេអូគំនូរ មិនត្រូវដាក់ Logo ឈ្មោះរបស់អ្នក ឬផលិតដោយនោះឡើយ។
ឃ) កាលបរិច្ឆេទនៃការប្រកួតប្រជែង៖
- ចាប់ផ្តើមទទួលពាក្យថ្ងៃទី ២៤ មិថុនា និងឈប់ទទួលពាក្យនៅថ្ងៃទី ៨ កក្កដា ២០១៩។
- រយៈពេលនៃការផលិតវីដេអូគំនូរ ចាប់ពីថ្ងៃទី ៩ កក្កដា រហូតដល់ ៣០ កក្កដា ២០១៩។
- វីដេអូដែលត្រូវបានជ្រើសរើស នឹងត្រូវជម្រាបទៅបេក្ខជន រយៈពេល ១សប្តាហ៍បន្ទាប់ពីការផ្ញើវីដេអូគំនូរ។
- វីដេអូគំនូរដែលបានជ្រើសរើសនឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទះមេគង្គដើម្បីបោះឆ្នោតចាប់ពីថ្ងៃទី ៧ សីហា ដល់ ១៦ សីហា ឆ្នាំ ២០១៩។
- វីដេអូគំនូរជ័យលាភីត្រូវប្រកាស និងបង្ហោះលើទំព័រហ្វេសប៊ុកផ្ទះមេគង្គ នៅថ្ងៃទី ២០ សីហា ២០១៩។
ង) ដំណើរការនៃការជ្រើសរើស៖
ពិន្ទុ ៥០% គឺធ្វើឡើងតាមរយៈគណៈកម្មធិការ របស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
- គំនិតច្នៃប្រឌិត និងបង្កើតថ្មី
- គោរពតាមលក្ខខណ្ឌនៃការប្រកួត
- ភាពប៉ិនប្រសប់នៃការគូររបស់បេក្ខជន
- បច្ចេកទេសនៃការថតវីដេអូគំនូរ
ពិន្ទុ៥០% ទៀត គឺតាមរយៈការបោះឆ្នោតតាមទំព័រហ្វេសប៊ុក ផ្ទះមេគង្គ៖
- 1 like ស្មើនឹង ១ពិន្ទុ
- 1 share ស្មើនឹង 3ពិន្ទុ
បញ្ជាក់ ៖ វីដេអូគំនូរ ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបង្ហោះលើទំព័រហ្វេសប៊ុកផ្ទះមេគង្គ សម្រាប់ការបោះឆ្នោតជាសាធារណៈ ។
២) អត្ថប្រយោជន៍ផ្សេងៗសម្រាប់អ្នកចូលរួមប្រកួតប្រជែង
ក) រង្វាន់សម្រាប់អ្នកទទួលជ័យលាភី៖
-
ជ័យលាភីលេខ១៖ ទទួលទឹកប្រាក់ 1,500,000 រៀល
-
ជ័យលាភីលេខ២៖ ទទួលទឹកប្រាក់ 1,000,000 រៀល
-
ជ័យលាភីលេខ៣៖ ទទួលទឹកប្រាក់ 500,000 រៀល
ខ) សារៈប្រយោជន៍នៃការចូលរួមការប្រកួតប្រជែង៖
– អ្នកមានឱកាសបង្ហាញទេពកោសល្យទៅកាន់សាធារណៈជន។
– កេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីសាធារណៈជន។
– លើកកម្ពស់គំនូរកូនខ្មែរ និងស្នាដៃទៅកាន់បរទេស។
– ឱកាសសាកល្បងនូវសមត្ថភាពរបស់អ្នក និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែង។
– មានឱកាសក្នុងការពង្រីកនូវទេពកោសល្យ និងភាពប៉ិនប្រសប់របស់អ្នក។
– ទទួលបានប្រាក់រង្វាន់ និងបណ្ណសរសើរពីក្រុមហ៊ុន។
– ទទួលស្គាល់ និងអបអរសាទរដោយបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប។
- ឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតវីដេអូគំនូរនេះ សូមទំនាក់ទំនង៖
លោក ប៊ុន ភារម្យ Copy Writer & Editor របស់ក្រុមហ៊ុន ISI STEEL តាមរយៈលេខទូរសព្ទ ០៨៦ ៧៧៧ ៥២៦ ឬ អ៊ីម៉ែល phearom.bun@isisteel.com.kh។