Mekong Homes
  • ផ្ទះ
  • ឥទ្ធិពលវិជ្ជមាន
  • ដៃគូ
  • អំពី​ផ្ទះ​​មេគង្គ
    • ដំណើររឿង
    • អាសយដ្ឋាន
    • ព័ត៌មាន
    • សំណួរចម្លើយ
    • កម្រងរូបភាព
    • ចូលរួមជាមួយពួកយើង
  • ខ្មែរ
    • English
    • ខ្មែរ
Select Page

លក្ខខណ្ឌនៃការប្រកួតប្រជែង

១)​ លក្ខខណ្ឌសម្រាប់ការប្រកួតប្រជែង

ការប្រកួតប្រជែងគំនូរនេះ ត្រូវបានរៀបចំ​ឡើង ​ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់បេក្ខជន ដែលមានទេពកោសល្យខាងគំនូរ បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនទៅកាន់សារណៈជន។

ក) ប្រធានបទ៖ ទេពកោសល្យខ្ញុំ
ខ) លក្ខខណ្ឌនៃការចូលរួម៖
  • បេក្ខជនត្រូវថតជាវីដេអូនូវសកម្មភាពគូរគំនូររបស់របស់ខ្លួនតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់។
  • កម្រិតច្បាស់នៃវីដេអូ៖ ​ HD720 – 1080P
  • រយៈពេលវីដេអូគំនូរ៖​ ត្រូវមានរយៈពេលចន្លោះពី ២ ទៅ ៣ : ៣០ នាទី​ តែប៉ុណ្ណោះ
  • ភាសា៖ ខ្មែរ
​គ) សិទ្ធិ និងបម្រាមនៃការចូលរួមការប្រកួត៖
  • សម្រាប់អ្នកចូលរួម (បុគ្គល​ ឬ ជាក្រុម) អាចមានសិទ្ធិផ្ញើវីដេអូចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ
  • សមាជិក ឬបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP គឺមិនត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួមការ​ប្រកួត​នេះទេ​​ ។
  • នៅក្នុងគំនូរនេះ សូមកុំបង្ហាញបារី ស្រាបៀរ ឬរូបភាពទាក់ទងនឹងនយោបាយនោះឡើយ។
  • គំនូរក្នុងវីដេអូត្រូវតែជារបស់អ្នក និងហាមយកគំនូរវីដេអូរបស់អ្នកដទៃមកធ្វើការប្រកួត។
  • គំនូរក្នុងវីដេអូត្រូវតែជាគំនូរថ្មី ដែលមិនធ្លាប់បង្ហោះនៅលើ អិនធរណែត ឬបណ្តាញសង្គមនានា។
  • ផ្ទះមេគង្គមានសិទ្ធិក្នុងការយកវីដេអូគំនូរដែលជាប់ Shortlist ទៅប្រើប្រាស់ក្នុងបណ្តាញសង្គមរួមមាន Facebook និង Youtube ជាដើម។
  • ក្នុងវីដេអូគំនូរ មិនត្រូវដាក់ Logo ឈ្មោះរបស់អ្នក ឬផលិតដោយនោះឡើយ។
ឃ) កាលបរិច្ឆេទនៃការប្រកួតប្រជែង៖
  • ចាប់ផ្តើមទទួលពាក្យថ្ងៃទី ២៤ មិថុនា និងឈប់ទទួលពាក្យនៅថ្ងៃទី ៨ កក្កដា ២០១៩។
  • រយៈពេលនៃការផលិតវីដេអូគំនូរ ចាប់ពីថ្ងៃទី ៩ កក្កដា រហូតដល់ ៣០ កក្កដា ២០១៩។
  • វីដេអូដែលត្រូវបានជ្រើសរើស នឹងត្រូវជម្រាបទៅបេក្ខជន រយៈពេល ១សប្តាហ៍បន្ទាប់ពីការផ្ញើវីដេអូគំនូរ។
  • វីដេអូគំនូរដែលបានជ្រើសរើសនឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទះមេគង្គដើម្បីបោះឆ្នោតចាប់ពីថ្ងៃទី ៧ សីហា ដល់ ១៦ សីហា ឆ្នាំ ២០១៩។
  • វីដេអូគំនូរជ័យលាភីត្រូវប្រកាស និងបង្ហោះលើទំព័រហ្វេសប៊ុកផ្ទះមេគង្គ នៅថ្ងៃទី ២០ សីហា ២០១៩។
ង) ដំណើរការនៃការជ្រើសរើស៖

ពិន្ទុ ៥០%​ គឺធ្វើឡើងតាម​រយៈគណៈកម្មធិការ ​របស់សម្ព័ន្ធក្រុមហ៊ុន ​ISI GROUP ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖

  • គំនិតច្នៃប្រឌិត និងបង្កើតថ្មី
  • គោរពតាមលក្ខខណ្ឌនៃការប្រកួត
  • ភាពប៉ិនប្រសប់នៃការគូររបស់បេក្ខជន
  • បច្ចេកទេសនៃការថតវីដេអូគំនូរ

ពិន្ទុ៥០% ទៀត គឺតាមរយៈការបោះឆ្នោតតាមទំព័រហ្វេសប៊ុក ផ្ទះមេគង្គ៖

  • 1 like ស្មើនឹង ១ពិន្ទុ
  • 1 share ស្មើនឹង 3ពិន្ទុ

បញ្ជាក់ ៖ វីដេអូគំនូរ ដែលត្រូវបានជ្រើសរើសចូលរួមវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​បង្ហោះលើទំព័រហ្វេសប៊ុកផ្ទះមេគង្គ សម្រាប់ការបោះឆ្នោតជាសាធារណៈ ។

២) អត្ថប្រយោជន៍ផ្សេងៗសម្រាប់អ្នកចូលរួមប្រកួតប្រជែង

ក) រង្វាន់សម្រាប់អ្នកទទួលជ័យលាភី៖
  • ជ័យលាភីលេខ១៖ ទទួលទឹកប្រាក់ 1,500,000​ រៀល
  • ជ័យលាភីលេខ២៖ ទទួលទឹកប្រាក់ 1,000,000​ រៀល
  • ជ័យលាភីលេខ៣៖ ទទួលទឹកប្រាក់ 500,000 រៀល
ខ) សារៈប្រយោជន៍នៃការចូលរួមការប្រកួតប្រជែង៖

– អ្នកមានឱកាសបង្ហាញទេពកោសល្យទៅកាន់សាធារណៈជន។

– កេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីសាធារណៈជន។

– លើកកម្ពស់គំនូរកូនខ្មែរ និងស្នាដៃទៅកាន់បរទេស។

– ឱកាសសាកល្បងនូវសមត្ថភាពរបស់អ្នក និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែង។

– មានឱកាសក្នុងការពង្រីកនូវទេពកោសល្យ និងភាពប៉ិនប្រសប់របស់អ្នក។

– ទទួលបានប្រាក់រង្វាន់ និងបណ្ណសរសើរពីក្រុមហ៊ុន។

– ទទួលស្គាល់ និងអបអរសាទរដោយបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប។

-​ ឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន  ISI GROUP

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតវីដេអូគំនូរនេះ សូមទំនាក់ទំនង៖

លោក ប៊ុន ភារម្យ Copy Writer & Editor របស់ក្រុមហ៊ុន ISI STEEL តាមរយៈលេខទូរសព្ទ ០៨៦ ៧៧៧ ៥២៦ ឬ អ៊ីម៉ែល phearom.bun@isisteel.com.kh។

#18, សួនឧស្សាហកម្ម KMH ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

023 880 098

info@mekonghomes.com

  • ចូលរួមជាមួយពួកយើង
  • ដៃគូ
  • កម្រងរូបភាព

ផលិតផលរបស់

ISI Group
Copyright 2021 © Mekong Homes. All rights reserved.