ការទិញផ្ទះ ឬសង់ផ្ទះគឺខុសពីការទិញរបស់របរផ្សេងៗទៀតដែលតម្រូវឲ្យម្ចាស់ផ្ទះមានការគិតគូរយ៉ាងខ្លាំងលើចំណុចជាច្រើនមុននឹងធ្វើការសម្រេចចិត្ត ព្រោះថាមនុស្សភាគច្រើនមានឱកាសទិញ ឬសង់ផ្ទះថ្មីបានតែ១ដង ឬពីរដងប៉ុណ្ណោះក្នុងជីវិតរបស់ពួកគេ។ តម្លៃ គុណភាព ភាពស្រស់ស្អាត ភាពងាយស្រួល និងផាសុកភាព គឺជាចំណុចសំខាន់ដែលម្ចាស់ផ្ទះត្រូវការគិតជាចាំបាច់ព្រោះពួកគេត្រូវការជម្រកដែលអាចបំពេញនូវលក្ខខណ្ឌ ក៏ដូចជាតម្រូវការចាំបាច់ទាំងនេះសម្រាប់គ្រួសារជាទីស្រលាញ់ និងស្របទៅតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន។ ថ្ងៃនេះផ្ទះមេគង្គសូមណែនាំលោកអ្នកឲ្យស្គាល់ពីលក្ខណៈពិសេសរបស់”ផ្ទះល្វែងមេគង្គ” ។
១. ឆ្លងកាត់ការរចនាពីវិស្វករជំនាញ
វិស្វករគឺជាអ្នកជំនាញខាងផ្នែកសាងសង់ពួកគេអាចប្រាប់អ្នកថាតើគួរសាងសង់ផ្ទះរបៀបណាឲ្យមានគុណភាពខ្ពស់ និងរឹងមាំល្អ។ លើសពីនេះវិស្វករអាចប្រាប់អ្នកថាតើគួរដាក់បន្ទប់ទឹកនៅទីណា បង្អួចប៉ុន្មាន ដើម្បីអាចផ្តល់នូវផាសុកភាពសម្រាប់ការរស់នៅ។ ផ្ទុយពីនេះមានផ្ទះល្វែងជាច្រើនបានសាងសង់ដោយមិនបានឆ្លងកាត់វិស្វករជំនាញត្រឹមត្រូវ ហើយអ្វីដែលពួកគេទទួលបានគឺ ផ្ទះគ្មានគុណភាព មិនមានបរិយាកាសល្អសម្រាប់ការរស់នៅ ដូចជាងងឹត ស្អុះស្អាប់ គ្មានខ្យល់បរិយាកាសចេញចូលបានល្អក្នុងគេហដ្ឋាន ។ល។
២. ជាងជំនាញដែលហ្វឹកហ្វឺនផ្ទាល់ពីក្រុមហ៊ុន
មានត្រឹមសម្ភារគុណភាពខ្ពស់សម្រាប់សាងសង់ផ្ទះ មិនអាចធានាថាអ្នកនឹងអាចទទួលបានផ្ទះដ៏មានគុណភាព និងរឹងមាំល្អនោះទេ។ ជាការពិតអ្នកក៏ត្រូវមានជាងជំនាញដែលមានបទពិសោធន៍ និងមានការបណ្តុះបណ្តាលត្រឹមត្រូវក្នុងការសាងសង់ផ្ទះផងដែរ ហើយនេះជាក្តីបារម្ភ សម្រាប់ម្ចាស់ផ្ទះភាគច្រើន ដោយពួកគាត់មានការខ្វាយខ្វល់ទាក់ទងនឹងការជ្រើសរើសជាងសម្រាប់សង់ផ្ទះថ្មីរបស់ពួកគាត់។ ដោយឡែក អ្នកនឹងមិនមានកង្វល់អ្វីនោះទេបើអ្នកសម្រេចជ្រើសរើស”ផ្ទះល្វែងមេគង្គ” ព្រោះយើងមានជំនាញដែលហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ជាទីបំផុតពីក្រុមហ៊ុនផ្ទាល់ដើម្បីប្រាកដថាជាងជំនាញទាំងអស់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសាងសង់ផ្ទះដ៏មានគុណភាព និងស្រស់ស្អាតជូនអតិថិជន។
៣.សាងសង់រយៈពេលដ៏ខ្លីបំផុត
រយៈពេលសាងសង់ក៏ជាបញ្ហាមួយដ៏ចម្បងសម្រាប់ម្ចាស់ផ្ទះផងដែរ ព្រោះថាពួកគាត់នឹងត្រូវចំណាយពេលយ៉ាងច្រើនដើម្បីគ្រប់គ្រងការសាងសង់ ហើយនឹងត្រូវមានរឿងស្មុគស្មាញជាច្រើនដែលត្រូវដោះស្រាយ និងតម្រូវឲ្យគាត់ចំណាយពេលច្រើននៅការដ្ឋានជាចាំបាច់ បើទោះបីជាផ្ទះរបស់គាត់ម៉ៅការឲ្យអ្នកម៉ៅការសាងសង់ក្តី។ វាជារឿងដ៏ឈឺក្បាលមួយសម្រាប់ម្ចាស់ផ្ទះព្រោះថាពួកគាត់មានការងារ និងមុខជំនួញដែលត្រូវចំណាយពេលជាមួយ និងត្រូវចំណាយពេលជាច្រើនខែដើម្បីគ្រប់គ្រងការសាងសង់។ ដោយមើលឃើញពីផលលំបាកទាំងនេះ “ផ្ទះល្វែងមេគង្គ” បានក្លាយជាដំណោះស្រាយដ៏សក្តិសមបំផុត និងអាចដកនូវរាល់កង្វល់របស់ម្ចាស់ផ្ទះគ្រប់រូបដោយអាចសង់សង់រួចរាល់ និងចូលនៅបានត្រឹមតែ “៣០ថ្ងៃប៉ុណ្ណោះ”។
៤.សម្រិតសម្រាំងសុទ្ធតែសម្ភារទំនើបគុណភាពខ្ពស់
ការជ្រើសរើសសម្ភារក៏ជាចំណែកមួយដ៏សំខាន់ដែលជួយដល់គុណភាព និងសោភណ្ឌភាពរបស់ផ្ទះផងដែរ។ ជាក់ស្តែង”ផ្ទះល្វែងមេគង្គ”បានជ្រើសរើសសុទ្ធតែសម្ភារដែលទំនើប គុណភាពខ្ពស់ និងមានស្តង់ដាត្រឹមត្រូវដើម្បីបន្ថែមនូវគុណភាព និងភាពស្រស់ស្អាតសម្រាប់គេហដ្ឋាន។ ជាឧទាហរណ៍ ជញ្ជាំងខាងក្នុងរបស់”ផ្ទះល្វែងមេគង្គ”ត្រូវបានលាបពណ៌ដោយថ្មាំពណ៌ ខេ ស៊ី ស៊ី ដែលជាផលិតផលលេខ១ របស់កូរ៉េ ផ្តល់ភាពសរលោង ងាយស្រួលក្នុងការដេក័រគេហដ្ឋាន និងអាចជូតជ្រះពេលប្រឡាក់។
៥.តម្លៃសមរម្យ ជម្រើសនៃការបង់ប្រាក់ និងចាំតែកាន់សោចូលនៅប៉ុណ្ណោះ
តម្លៃគឺជាចំណុចរសើបមួយនៅពេលដែលម្ចាស់ផ្ទះមានគម្រោងសាងសង់ ឬទិញផ្ទះថ្មី ព្រោះថាម្ចាស់ផ្ទះត្រូវដឹងពីលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន។ ជាការពិត មនុស្សភាគច្រើនតែងតែចង់បានរបស់ដែលមានគុណភាពខ្ពស់ក្នុងតម្លៃដ៏ទាប ប៉ុន្តែវាហាក់មិនអាចទៅរួចនោះឡើយ។ សម្រាប់ “ផ្ទះល្វែងមេគង្គ”អ្វីដែលយើងអាចផ្តល់ជូនអតិថិជនបាននោះគឺ ផ្ទះល្វែងដែលស្រស់ស្អាត មានគុណភាពខ្ពស់ ជាមួយនឹងតម្លៃដ៏សមរម្យដែលម្ចាស់ផ្ទះអាចមានលទ្ធភាពក្នុងការជាវយកទៅធ្វើជាផ្ទះរស់នៅដ៏កក់ក្តៅសម្រាប់គ្រួសារជាទីស្រលាញ់។ ហើយដើម្បីឲ្យប្រាកដថា”ផ្ទះល្វែងមេគង្គ” ជាផ្ទះដែលមានតម្លៃសមរម្យពិតប្រាកដ យើងខ្ញុំក៏បានផ្តល់ជាជម្រើសសម្រាប់អតិថិជន ដោយលោកអ្នកអាចជ្រើសរើសជាវផ្ទះមេគង្គជាសាច់ប្រាក់សុទ្ធ ឬបង់រំលស់ជាអត្រាការប្រាក់ទាបក៏បាន។ អ្វីដែលពិសេសជាងនេះ “ផ្ទះល្វែងមេគង្គ” បានក្លាយជាដំណោះស្រាយ និងផ្តល់ភាពងាយស្រួលដល់ម្ចាស់ផ្ទះគ្រប់រូបដោយចាំតែកាន់សោចូលនៅប៉ុណ្ណោះ។