ផ្ទះមេគង្គត្រូវបានផ្ដួចផ្ដើមឡើង ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបរិស្ថាន។ យើងបានប្ដេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និង ស្វែងរកដំណោះស្រាយក្នុងសាងសង់ផ្ទះថ្មី សម្រាប់សហគមន៍នៅតំបន់ជនបទ។
យើងប្រើប្រាស់ដែក ជាសម្ភារសំខាន់សម្រាប់ការសាងសង់ជំនួសឈើ។ ផ្ទះដែលសាងសង់ពីឈើ គឺងាយនឹងពុកផុយ និង បំផ្លាញដោយសត្វល្អិត ជាពិសេសក្នុងពេលរយៈកាលនៃរដូវភ្លៀង។
ភាពជាប់ធន់របស់ដែក គឺមានរយៈកាលរហូតដល់ច្រើនជំនាន់ ហើយអាចយកទៅកែច្នៃឬ ប្រើប្រាស់ម្តងទៀត បាន។ ផ្ទះមេគង្គ ថ្វីត្បិតសាងសង់ពីដែក តែមិនងាយប្រឈមនឹងបញ្ហាច្រែះនោះឡើយ ដោយហេតុថា យើងបានប្រើប្រាស់ថ្នាំលាបប្រកបដោយគុណភាពខ្ពស់។ ដោយឡែក ការសាងសង់វិញ គឺប្រើពេលត្រឹម២ ឬ ៣ សប្តាហ៍ប៉ុណ្ណោះ ដែលចំណុចនេះអាចនិយាយបានថា ផលប៉ះពាល់ដល់បរិស្ថានគឺមានតិចតួចបំផុត។
ក្រៅពីនេះទៀត មានគ្រួសារជាច្រើនបានយល់ព្រមដាំដើមឈើ និង បង្កើតសួនច្បារនៅបរិវេណផ្ទះថ្មីរបស់ពួកគេ ដើម្បីជួយឲ្យបរិស្ថានកាន់តែមានភាពស្រស់បំព្រង និង ជួយធ្វើឲ្យបរិស្ថានក្នុងសហគមន៍របស់ពួកគេកាន់តែមានភាពប្រសើរឡើង។