ផ្ទះ​មេគង្គ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង ជា​មួយ​នឹង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ទៅ​លើ​បរិស្ថាន។ យើង​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បញ្ចៀស​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង ស្វែងរក​ដំណោះស្រាយ​ក្នុង​សាងសង់​ផ្ទះ​ថ្មី សម្រាប់​សហគមន៍​នៅ​តំបន់​​ជនបទ។

យើង​ប្រើប្រាស់​ដែក ជា​សម្ភារ​សំខាន់​សម្រាប់​ការ​សាងសង់​ជំនួស​ឈើ​។ ផ្ទះ​ដែល​សាងសង់​ពី​ឈើ គឺ​ងាយ​នឹង​ពុកផុយ​ និង ​បំផ្លាញ​ដោយ​សត្វល្អិត​ ​ជាពិសេស​ក្នុង​ពេល​រយៈកាល​នៃ​រដូវភ្លៀង​។

ភាព​ជាប់​ធន់​របស់​ដែក គឺ​មាន​រយៈកាល​រហូត​ដល់​ច្រើន​ជំនាន់​ ហើយ​អាច​យក​ទៅ​កែច្នៃ​ឬ ​ប្រើប្រាស់​ម្តង​ទៀត ​​​បាន។ ផ្ទះមេគង្គ​ ថ្វីត្បិត​សាងសង់​ពី​ដែក ​តែ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ច្រែះ​នោះ​ឡើយ ដោយ​ហេតុ​ថា យើង​បាន​ប្រើប្រាស់​ថ្នាំ​លាប​ប្រកប​ដោយ​គុណភាព​ខ្ពស់។ ដោយ​ឡែក ការ​សាងសង់​វិញ គឺ​ប្រើ​ពេល​ត្រឹម​២ ឬ ៣ សប្តាហ៍​ប៉ុណ្ណោះ​ ដែល​ចំណុច​នេះ​អាច​និយាយ​បាន​ថា ផល​ប៉ះពាល់​ដល់​បរិស្ថាន​គឺ​មាន​តិចតួច​បំផុត។

ក្រៅ​ពី​នេះ​ទៀត ​មាន​គ្រួសារ​ជា​ច្រើន​បាន​យល់​ព្រម​ដាំ​ដើម​ឈើ និង បង្កើត​សួនច្បារ​នៅ​បរិវេណ​ផ្ទះ​ថ្មី​របស់​ពួកគេ​ ដើម្បី​ជួយ​ឲ្យ​បរិស្ថាន​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ និង ជួយ​ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​សហគមន៍​របស់​ពួកគេ​កាន់តែ​មាន​ភាព​​ប្រសើរ​ឡើង។