ចំណង់​ក្នុង​ការ​បង្កើត ​និង ​កសាង​ គឺ​ជា​អត្តសញ្ញាណ​របស់​យើង។ សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប ​មាន​ប្រវត្តិ​យូរអង្វែង​មក​ហើយ ក្នុង​វិស័យ​សំណង់ ហើយ​ពួក​យើង​ដឹង​ច្បាស់​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង ក្នុង​ការ​ប្រើប្រាស់​នូវ​ជំនាញ​ដែល​មាន ដើម្បី​ប្រើ​ជា​ប្រយោជន៍​សម្រាប់​អ្នក​គ្រប់គ្នា​ ​ក្នុង​នោះ​រួម​ទាំង​គ្រួសារ​នៅ​តាម​ទី​ជនបទ​ផង​ដែរ​។

ផ្ទះមេគង្គ​ គឺ​ជា​ដំណោះស្រាយ​មួយ ក្នុង​ចំណោម​ដំណោះស្រាយ​ជា​ច្រើន​របស់​ពួក​យើង​។ ដោយសារ​តែ ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់​ជនបទ​ជាច្រើន កំពុង​រស់​នៅ​ជា​មួយ​នឹង​ប្រាក់ចំណូល​តិច​ជាង​២ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ហើយ​វា​ពិតជា​មាន​ការ​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការសាងសង់ ​ឬ ជួសជុល​ផ្ទះ​តាម​ទម្លាប់​ទូទៅ​ (បែប​បុរាណ)។ ប្រការ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​នៅ​តែ​ទ្រាំ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​គុណភាព​អន់ ​គ្មាន​សុវត្ថិភាព និង ផ្តល់​ផល​មិន​ល្អ​សម្រាប់​សុខភាព​។

ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា អនាម័យ និង សុវត្ថិភាព​ក្នុង​ផ្ទះសំបែង​ គឺ​នៅ​តែ​ជា​បញ្ហា ដោយសារ​តែ​គុណភាព​អន់​ និង ​ហានិភ័យ​កាន់តែ​កើន​ឡើង​ខ្លាំង​ថែម​ទៀត​នៅ​រដូវវស្សា ហើយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​គុណភាព​អន់​ ​គឺ​កាន់តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ថែម​ទៀត​ ក្នុង​ការរស់នៅ​ជាមួយ​នឹង​វដ្ដ​នៃ​ភាព​ក្រីក្រ។

គ្រួសារ​នៅ​តាម​ទី​ជនបទ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ក្នុង​ការ​ទទួល​បាន​ជម្រើស​សាងសង់​ផ្ទះ​ផ្សេងៗ​ ក្រៅ​តែ​ពី​ឈើ​ហើយ​ពួកគេ​ក៏​តែងតែ​មាន​ការ​លំបាក​ទាក់ទង​នឹង​ការ​ទទួល​បាន​ប្រាក់​កម្ចី​សម្រាប់​សាងសង់​ផ្ទះ​ថ្មី​ ឬ ​ជួសជុល​ផ្ទះ​របស់​ខ្លួន​។ ដោយសារ​តែ​មាន​គម្លាត​ឆ្ងាយ​ជា​មួយ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​ត្រូវ​ពឹង​លើ​ប្រាក់​កម្ចី​ឯកជន​ ​មាន​ដូចជា​ខ្ចី​ពី​មិត្តភ័ក្ដិ​ឬ គ្រួសារ ដែល​វា​គ្មាន​ភាព​ច្បាស់​លាស់ និង ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ ​ប្រការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ​និង​ ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ដុនដាប​។ ​ផ្ទះ​ដែល​ធ្វើ​ពី​ឈើ​ ជា​ទូទៅ​ជាប់​ធន់​មិន​បាន​យូរ ​ហើយ​ងាយ​រង​ការ​បំផ្លាញ​ ​ដោយសារ​សត្វ​ល្អិត ​និង ការ​ពុក​ផុយ​​។​​

ផ្ទះមេគង្គ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង ​ព្រោះ​យើង​ចង់​អភិវឌ្ឍ​ផ្ទះ​ដែល​មិន​​បង្កផល​ប៉ះពាល់​ដល់​បរិស្ថាន ​តែ​មាន​គុណភាព​ខ្ពស់ និង ជាប់​ធន់​បាន​យូរអង្វែង​ ហើយ​បងប្អូន​នៅ​តាម​ទី​ជនបទ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​បាន។ យើង​រចនា​ផ្ទះ​នេះ​ឡើង​ ​ដើម្បី​ឲ្យ​សក្តិសម​ជា​មួយ​នឹង​បែបបទ​នៃ​ផ្ទះ​នៅ​តាម​ទី​ជនបទ ប៉ុន្តែ​ប្រើប្រាស់​នូវ​សម្ភារ​ទំនើបៗ និង មាន​គម្រោង​សាងសង់​ច្បាស់លាស់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ​ពួក​យើង​ចង់​ឲ្យ​ការ​សាងសង់​មាន​រយៈពេល​ខ្លី​ ហើយ​មាន​ផល​​ប៉ះពាល់​តិចតួច​បំផុត​ដល់​អតិថិជន​ និង ​បរិស្ថាន​។

ក្រុម​ការងារ​របស់​យើង​រួម​មាន​ ស្ថាបត្យករ ​អ្នក​រចនា ​វិស្វករ ​អ្នក​សាងសង់​ និង អ្នក​ផលិត​ ធ្វើការ​រួមគ្នា​ជាមួយ​នឹង​សហគមន៍ ដើម្បី​ធានា​បាន​ថា ផ្ទះមេគង្គ​បន្ត​រីកចម្រើន​ និង វិវឌ្ឍ​ទៅ​មុខ ដើម្បី​បំពេញ​តម្រូវការ​របស់​គ្រួសារ​នៅ​តាម​ទី​ជន​បទ​។ យើង​បាន​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន​ជា​ច្រើន ល្បីល្បាញ​ខាង​ជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ធានា​អំពី​គុណភាព​នៃ​ផ្ទះ​មេគង្គ​​នីមួយៗ។

អ្វី​ដែល​សំខាន់​ទៀត​នោះ ​សមត្ថភាព​ស្នូល​របស់​យើង​គឺ​មាន​ចាប់តាំង​ពី​ ​ការ​រចនា ​វិស្វកម្ម ​ការផលិត​ ​ការ​ចែកចាយ​ ​និង​ ​ការ​សាងសង់​ ​ហើយ​យើង​ប្រើប្រាស់​នូវ​សមត្ថភាព​ទាំង​អស់​នេះ​ដើម្បី​សាងសង់​ផ្ទះ​មេគង្គ​។ ចំណុច​នេះ​អាច ​ធានា​បាន​នូវ​គុណភាព​ដ៏​ល្អ​សម្រាប់​អតិថិជន​របស់​​យើង។

ដោយ​យល់​ច្បាស់​អំពី​តម្រូវការ​នៃ​ហិរញ្ញវត្ថុ​ ​យើង​បាន​សហការ​ជា​មួយ​នឹង​ធនាគារ​ ​ដៃគូ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​នូវ​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ ​ដើម្បី​ប្រាកដ​ថា គ្រួសារ​នៅ​តាម​ទី​ជនបទ​អាច​យក​ទៅ​ប្រើប្រាស់​សមស្រប​តាម​ស្ថានភាព​ ​និង ​សមត្ថភាព​ជាក់ស្តែង​របស់​ពួកគេ​។ ​ជា​មួយ​គ្នា​នោះ​ដែរ យើង​បាន​បណ្តុះបណ្តាល​ ក្រុម​ការងារ​ផ្នែក​ប្រាក់​កម្ចី​នៅ​ក្នុង​តំបន់​ជា​ច្រើន ដែល​ពួកគេ​អាច​ផ្តល់​ការ​គាំទ្រ ​យោបល់​ និង ការ​ណែនាំ​ផ្សេងៗ​ មុន និង ក្នុង​ពេល​ដំណើរ​ការ​ប្រាក់កម្ចី​។ ដូច្នេះ​ហើយ យើង​អាច​ធ្វើការ​ដើម្បី​ផ្តល់​នូវ​ជម្រើស​ប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ​បំផុត​សម្រាប់​គ្រួសារ​ទាំងនោះ។

គម្រោង​របស់​ផ្ទះមេគង្គ​ គឺ​កំពុង​វិវឌ្ឍ​ទៅ​មុខ​ជា​រៀង​រហូត​ ​​ហើយ​ក៏​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ពង្រឹង​ដល់សហគមន៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ប្រសិន​បើ​អ្នក ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជាវ​ផ្ទះ​មេគង្គ​ណា​មួយ ឬ​ប្រសិន​បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​លម្អិត ​សូម​ទាក់ទង​មក​កាន់​យើង​​ខ្ញុំ